បរទេស៖ នេះបើយោងតាមការចេញផ្សាយរបស់ Le Parisien នៅថ្ងៃទី១៣ ខែមករា ឆ្នាំ២០២២នេះ បានអោយដឹងថា ក្លឹប Manchester United កំពុងធ្វើការទំនាក់ទំនងជាមួយនឹងលោក Mauricio Pochettino ទាក់ទងនឹងតួនាទីគ្រូបង្វឹកនៅក្លឹប។
ដោយឡែកលោក Ralf Rangnick បានទទួលបន្ទុកជាគ្រូបណ្តោះអាសន្ននៅក្លឹបបិសាចក្រហមប៉ុណ្ណោះ។ ក្នុងនោះការតែងតាំងគ្រូផ្លូវការនឹងត្រូវធ្វើឡើងនៅរដូវក្តៅខាងមុខ ហើយក្នុងនោះអតីតគ្រូបង្វឹករបស់ Tottenham ដែលកំពុងដឹកនាំ Paris Saint-Germain នៅតែជាគោលដៅកំពូលរបស់ Man Utd៕