លោក Ralf Rangnick គ្រូបង្វឹកបណ្ដោះអាសន្នរបស់ក្លិបបិសាចក្រហម Manchester United បានកោតសរសើរខ្សែបម្រើ Scott McTominay និងបាននិយាយថាគេមានលក្ខណៈសម្បត្តិគ្រប់គ្រាន់ក្នុងការធ្វើជាប្រធានក្រុមបិសាចក្រហម។
គួររំលឹកថា កាលពីយប់ថ្ងៃទី ១១ខែមករាកន្លងទៅនេះ Manchester United បានបើកទ្វារកីឡដ្ឋាន Old Trafford ស្វាគមន៍ក្រុមភ្ញៀវ Aston Villa នៃការប្រកួតជុំទី៣ FA Cup ដោយក្នុងនោះ Scott McTominay តែតបាន១គ្រាប់រកជ័យជំនះឲ្យ Man UTD ឡើងទៅកាន់ជុំទី ៤បានសម្រេច។
ក្រោយចប់ការប្រកួត លោកគ្រូ Rangnick បានសរសើរថា៖ «គេជាយុវជនដ៏ឆ្នើម ហើយថាមពលរបស់គេគឺពិតជាអស្ចារ្យ។ ឥលូវនេះគេចាប់ផ្ដើមចេះស៊ុតបញ្ចូលទី និងមានជំនាញផ្នែកដឹកនាំទៀតផង។ ខ្ញុំមិនភ្ញាក់ផ្អើលទេ បើពីរបីឆ្នាំទៀតគឺគេក្លាយជាប្រធានក្រុមមួយនេះ»៕