សមាសភាព​កីឡាករ Real Madrid ដែល​ត្រូវ​ជួប​តតាំង​ជាមួយ Barcelona

0

Gareth Bale បន្ដ​អវត្តមាន​ពី​ទីលាន​ប្រកួត​សម្រាប់ Real Madrid ជួប​តតាំង​ជាមួយ Barcelona ក្នុង​វគ្គ​ពាក់កណ្ដាល់​ផ្ដាច់ព្រ័ត្រ Spanish Super Cup នៅ​អា​រ៉ា​ប៊ី​សា​អ៊ូ​ឌី​ត​។

ខ្សែប្រយុទ្ធ​វេ​លស៍​វ័យ ៣២​ឆ្នាំ​រូប​នេះ លេង​បាន​តែ ៣​ប្រកួត​ប៉ុណ្ណោះ​ក្នុង​រដូវ​កាល​នេះ ក្រោយ​ត្រលប់​ពីរ​បួស ហើយ​បន្ដ​របួស​ជា​ថ្មី បន្ទាប់​ពី​បំពេញ​កាតព្វកិច្ច​ជូន​ក្រុមបាល់ទាត់​ជម្រើសជាតិ​វេ​លស៍ ហើយ​មិន​បាន​លេង​មក​ទល់​នឹង​បច្ចុប្បន្ន​។

យ៉ាងណាមិញ អ្នកចាត់ការ Carlo Ancelotti កាលពី​ថ្មី​ៗ​នេះ បាន​បញ្ជាក់​ថា Bale លែង​មាន​បញ្ហា​របួស​ទៀត​ហើយ ប៉ុន្ដែ​លោក​មិន​បាន​និយាយ​ថា គេ​មាន​អារម្មណ៍ល្អ​នោះ​ទេ​។

ទោះបី Bale មិន​មានឈ្មោះ​ក្នុង​បញ្ជី​កីឡាករ​ដែល​ធ្វើ​ដំណើរ​ទៅ អា​រ៉ា​ប៊ី​សា​អ៊ី​ឌី​ត​នោះ ប៉ុន្ដែ​មាន​ដំណឹង​ល្អ​សម្រាប់​ក្រុម​លោក Ancelotti​។ Luka Jovic និង Dani Carvajal ដែល​ខកខាន​ដោយសារ​របួស​កាលពី​ថ្មី​ៗ​នេះ បាន​ត្រលប់​មក​ចូលរួម​ក្រុម និង​បាន​ធ្វើ​ដំណើរ​ទៅ​ជាមួយ​កីឡាករ​ដទៃ​ទៀត​ដែរ​។

កីឡាករ Real Madrid ដែល​ត្រូវ​បាន​កោះហៅ​មាន​ដូច​ជា​៖
-​អ្នកចាំទី​: Thibaut Courtois, Andriy Lunin, Fuidias
-​ខ្សែការពារ​: Dani Carvajal, Eder Militao, David Alaba, Jesus Vallejo, Nacho, Marcelo, Ferland Mendy
-​ខ្សែបម្រើ​: Toni Kroos, Luka Modric, Casemiro, Fede Valverde, Lucas Vazquez, Dani Ceballos, Isco, Eduardo Camavinga
-​ខ្សែប្រយុទ្ធ​: Luka Jovic, Karim Benzema, Eden Hazard, Marco Asensio, Vinicius, Rodrygo៕