បរទេស៖ នេះបើយោងតាមការចេញផ្សាយរបស់ Fabrizio Romano នៅថ្ងៃទី១១ ខែមករា ឆ្នាំ២០២២នេះ បានអោយដឹងថា Inter សង្ឃឹមថានឹងអាចបញ្ចប់នៅកិច្ចព្រមព្រៀងជាមួយនឹងកីឡាករ Marcelo Brozovic ក្នុងការបន្តកុងត្រាថ្មីរបស់គាត់ នៅក្នុងខែមករានេះ។ ការពិភាក្សាបានជិតនឹងបញ្ចប់ហើយ។ នៅសល់បញ្ហាមួយចំនួនទៀត ដែលត្រូវបានធ្វើការព្រមព្រៀង បន្ទាប់មកនឹងមានការប្រកាសជាផ្លូវការហើយ។
គួរបញ្ជាក់ថាកីឡាករ Brozovic ក៏បានទទួលនៅសំណើរពីក្លឹបជាច្រើននៅក្រៅប្រទេស ប៉ុន្តែគេបានសម្រេចចិត្តបន្តស្នាក់នៅជាមួយនឹង Inter៕