ស្ទឹងត្រែង៖ នៅថ្ងៃទី១០ ខែមករា ឆ្នាំ២០២២នេះ មន្ត្រីជំនាញ ក.ប.ប. ប្រចាំនៅខេត្តស្ទឹងត្រែង បានរកឃើញភាពមិនអនុលោមលើដេប៉ូប្រេងឥន្ធនៈចំនួន៣ ក្នុងចំណោម ៨ទីតាំងដែលបានចុះត្រួតពិនិត្យជាក់ស្តែង ស្ថិតក្នុងស្រុកសេសាន និងក្រុងស្ទឹងត្រែង។ សម្រាប់ម្ចាស់អាជីវកម្មដែលប្រព្រឹត្តល្មើសនឹងច្បាប់ ត្រូវបានមន្ត្រីជំនាញចាត់វិធានការជាធរមាន។
ដោយឡែក នៅក្នុងរាជធានីភ្នំពេញឯណោះវិញ មន្ត្រី ក.ប.ប. បានចុះតាមដាន និងអង្កេតតម្លៃលក់រាយប្រេងឥន្ធនៈតាមបណ្តាស្ថានីយ/ដេប៉ូបានសរុបចំនួន ៩ទីតាំង ក្នុងភូមិសាស្ត្ររាជធានីភ្នំពេញ ដែលទីតាំងទាំងនោះបានដាក់លក់ក្នុងតម្លៃត្រឹមត្រូវស្របតាមការប្រកាសរបស់ក្រសួងពាណិជ្ជកម្ម៕
ប្រភព៖ អគ្គ.ការពារអ្នកប្រើប្រាស់ កិច្ចការប្រកួតប្រជែង និងបង្ក្រាបការក្លែងបន្លំ CCF