Man Utd នឹង​អោយ​គាត់​ចាកចេញ ប៉ុន្តែ​ក្នុង​លក្ខខណ្ឌ​នេះ​តែ​មួយ​ប៉ុណ្ណោះ

0

បរទេស​៖ នេះ​បើ​យោង​តាម​ការ​ចេញផ្សាយ​របស់​លោក Fabrizio Romano នៅ​ថ្ងៃ​ទី​៩ ខែមករា ឆ្នាំ​២០២២​នេះ បានអោយ​ដឹង​អំពី​ព័ត៌មាន​បន្ថែម​របស់​កីឡាករ Amad Diallo ក្នុង​ការ​ដោះ​ដូរ​ថា​។ ក្លឹ​ប Manchester United មិន​ទាន់​សម្រេច​បាន​នៅ​កិច្ចព្រមព្រៀង​ណាមួយ​ជាមួយនឹង​ខាង Birmingham City ក្រោយ​ពិភាក្សា​យ៉ាង​យូរ​។ កិច្ចព្រមព្រៀង​ខ្ចី​ជើង​នៅ​ពេល​នេះ អាច​នឹង​ត្រូវ​បរាជ័យ​។

កីឡាករ Amad នឹង​ចាកចេញ​ក្នុង​លក្ខខណ្ឌ​ខ្ចី​ជើង​តែ​ប៉ុណ្ណោះ​។ មាន​សំណើរ​ចំនួន ៤​នៅ​លើ​តុ ក្នុង​នោះ​ក្លឹ​ប Feyenoord ក៏​ចង់បាន​រូប​គាត់​ដែរ តាំងពី​ខែសីហា ប៉ុន្តែ​កីឡាករ​ចង់​លេង​នៅ​អង់គ្លេស​ច្រើន​ជាង​៕