បរទេស៖ នេះបើយោងតាមការចេញផ្សាយរបស់សារព័ត៌មាន Daily Star កាលពីថ្ងៃទី៦ ខែមករា ឆ្នាំ២០២២ កន្លងទៅ បានអោយដឹងថា Cristiano Ronaldo កំពុងពិចារណាអំពីអនាគតរបស់ខ្លួន Manchester United ខណៈដែលគាត់រងចាំមើលថាតើនរណាជាគ្រូបង្វឹកពេញសិទ្ធិរបស់ក្លឹប។
កុងត្រារបស់ Ronaldo នឹងបញ្ចប់នៅឆ្នាំ២០២៣ ប៉ុន្តែគាត់អាចចាកចេញពី United នៅរដូវក្តៅនេះ ប្រសិនជាគាត់មិនពេញចិត្តនឹងគ្រូបង្វឹកដែលបានរើស។
ហើយកត្តានេះបានក្លាយទៅជាសម្ពាធយ៉ាងខ្លាំងសម្រាប់ថ្នាក់ដឹកនាំ Richard Arnold ក្នុងការសម្រេចចិត្តអោយបានត្រឹមត្រូវ៕