Jerome Rothen ថា Messi ធ្វើ​បែប​នេះ ពិតជា​គួរ​ឲ្យ​ភ្ញាក់ផ្អើល​ខ្លាំង​ណាស់ (​មាន​វី​ដេ​អូ​)

0

អតីត​ខ្សែបម្រើ​ស្លាប​របស់ PSG លោក Jerome Rothen បាន​រិះគន់ Lionel Messi ចំពោះ​ការ​ខ្វះខាត​ទំនាក់ទំនង​ជាមួយ​លោក Mauricio Pochettino បន្ទាប់​ពី​ធ្វើតេស្ត​វិជ្ជមាន​កូ​វី​ដ​-១៩ កាលពី​ស​ប្តា​ហ៍​មុន​។

Lionel Messi មិន​បាន​ចូលរួម​ក្នុង​ការ​ទទួល​ជ័យជម្នះ​របស់ PSG លើ​ក្រុម Vannes ក្នុង​ការ​ប្រកួត French Cup នា​ពេល​ថ្មី​ៗ​នេះ​ទេ ហើយ​បាន​ធ្វើ​ដំណើរ​ត្រឡប់​ទៅ​ប្រទេស​អា​ហ្ស​ង់​ទី​ន​វិញ​ដើម្បី​អបអរ​ឆ្នាំ​ថ្មី​។

ម្ចាស់​ជ័យ​លា​ភី Ballon d’Or ប្រាំពី​សម័យកាល​បាន​ធ្វើតេស្ត​វិជ្ជមាន​កូ​វី​ដ​-១៩ កាលពី​ស​ប្តា​ហ៍​មុន​នៅ​ក្នុង​ប្រទេស​កំណើត​របស់​គាត់ ហើយ​បាន​ធ្វើ​ដំណើរ​ត្រឡប់​ទៅ​ទី​ក្រុងប៉ារីស​វិញ​កាលពី​ថ្ងៃ​ពុធ​។

PSG បាន​អះអាង​នៅ​ក្នុង​សេចក្តីថ្លែងការណ៍​ផ្លូវការ​ថា Lionel Messi បាន​ធ្វើតេស្ត​អវិជ្ជមាន​កូ​វី​ដ​-១៩​។ ទោះបីជា​យ៉ាងណា​ក៏​ដោយ វា​មិន​ច្បាស់​ទេ​ថា តើ​កីឡាករ​អា​ហ្ស​ង់​ទី​នរូ​ប​នេះ​នឹង​មាន​វត្តមាន​សម្រាប់​ការ​ប្រកួត Ligue 1 ទល់​នឹង Lyon ដែរ​ឬទេ​។

បន្ទាប់​ពី​ការ​ប្រកួត​ជាមួយ Vannes លោក Pochettino បាន​អះអាង​ថា​គាត់​មិន​បានឮ​ពី Messi ជា​អ្វី​ដែល​ធ្វើ​ឱ្យ Jerome Rothen ខឹង ហើយ​គាត់​បាន​និយាយ​ថា​៖ «​ខ្ញុំ​គិត​ថា អ្នក​ត្រូវ​តែ​គោរព​គ្រូបង្វឹក​របស់​អ្នក​។ នៅ​ពេល​ដែល​មានរឿង​បែប​នេះ​កើតឡើង​ចំពោះ​អ្នក គ្រូបង្វឹក​គឺ​នៅ​ពីលើ​មនុស្ស​គ្រប់​គ្នា មិន​ថា​អ្នកជា​តារា​ល្បី ឬ​អត់​នោះ​ទេ​។ តាម​រយៈ​សារ​របស់​គាត់​ដែល​គាត់​និយាយ​ថា​គាត់​មិនដឹង​ថា Messi នៅឯណា វា​គ្រាន់តែ​មាន​ន័យ​ថា Messi មិន​បាន​ទាក់ទង​ទៅ​គាត់​ដើម្បី​ពន្យល់​អាកា​រៈ​របស់​ខ្លួន​ទៅ​កាន់ Pochettino ។ ខ្ញុំ​គិត​ថា Messi ធ្វើ​បែប​នេះ ពិតជា​គួរ​ឲ្យ​ភ្ញាក់ផ្អើល​ខ្លាំង​ណាស់​»៕