ក្លិបហង្សក្រហម Liverpool ត្រូវបានគេរាយការណ៍ថាកាន់តែកៀកក្នុងការទិញយកខ្សែប្រយុទ្ធ Luis Diaz ពីក្លិប Porto ក្នុងតម្លៃ ៦០លានផោន (ស្មើនឹងប្រមាណ៨១.២លានដុល្លារ)។
កីឡាករសញ្ជាតិកូឡំប៊ីវ័យ ២៤ឆ្នាំរូបនេះ កំពុងក្លាយជាតារាឆ្នើមប្រចាំក្រុម ដែលធ្វើឲ្យលោក Jurgen Klopp ទាក់ភ្នែកនឹងសមត្ថភាពរបស់គេជាខ្លាំង។
សារព័ត៌មាន The Sun បានចុះផ្សាយថា Klopp កំពុងឲ្យ Liverpool រៀបចំទិញយករូបគេនៅខែនេះតែម្ដង ដោយគោលដៅគឺចង់យក កីឡាករវ័យ ២៤ឆ្នាំរូបនេះមកជំនួសខ្សែប្រយុទ្ធ Mohamed Salah និង Sadio Mane ដែលចាកចេញទៅលេងពានរង្វាន់បាល់ទាត់ទ្វីបអាហ្វ្រិក។
គួរជម្រាបថា Luis Diaz រកបាន ១២គ្រាប់ និងបញ្ជូនបាល់បាន ៤គ្រាប់ក្នុងការបង្ហាញខ្លួន ១៥ប្រកួតនៅ Premeira Liga លីគកំពូលប្រទេសព័រទុយកាល់ ខណៈរដូវកាលមុនគេរកបាន ១១គ្រាប់និងបញ្ជូនបាល់ ៦គ្រាប់៕