ច្បាស់​ការណ៍​! លី​គ​បាល់ទាត់​កំពូល​របស់​កម្ពុជា​សម្រេច​ប្តូរ​ឈ្មោះ​ថ្មី​ហើយ

0

ភ្នំពេញ​៖ នៅ​ក្នុង​ឪ​កាស​ដែល​សហព័ន្ធ​កីឡាបាល់ទាត់​កម្ពុជា បាន​បើក​កិច្ចប្រជុំ នា​ថ្ងៃ​ទី​៦ ខែមករា ឆ្នាំ​២០២២ ក្រោម​អធិបតីភាព លោក សៅ សុខា ប្រធាន​សហព័ន្ធ​កីឡាបាល់ទាត់​កម្ពុជា និង​មានការ​ចូលរួម​ពី លោក Satoshi Saito នាយក​ប្រតិបត្តិ​ក្រុមហ៊ុន​លី​គ​កម្ពុជា បាន​សម្រេចចិត្ត​ប្តូរ​ឈ្មោះ​ការ​ប្រកួត​លី​គ​កំពូល​កម្ពុជា​ពី Metfone Cambodian League (C-League) ទៅ​ជា Cambodian Premier League (CPL) សម្រាប់​រដូវ​កាល ២០២២​នេះ​។ ហើយ​សម្រាប់​ការ​ប្រកួត​នឹង​ចាប់ផ្តើម​នៅ​ថ្ងៃ​ទី​៥ ខែមីនា ឆ្នាំ​២០២២ ដោយ​មាន​ក្លឹ​ប​ចូលរួម​ចំនួន​តែ ៨​ប៉ុណ្ណោះ នឹង​មានការ​ប្រកួត​សរុប ១៦៨​ប្រកួត​។ ដោយ​ក្នុង​មួយ​ក្រុម​ត្រូវ​លេង ២១​លើក គឺ​មាន​ន័យ​ថា​ប្រកួត ៣​ជើង​។

ក្នុង​នោះ​ក្រុម​ទាំង ៨ ដែល​នឹង​លេង​នៅ Cambodian Premier League (CPL) រួម​មាន ព្រះ​ខ័ន​រាជ​ស្វាយ​រៀង បឹង​កេ​ត វិសាខា ភ្នំពេញ​ក្រោ​ន ណា​ហ្គា​វើ​ល​ដ៍ កង​យោធពលខេមរភូមិន្ទ គិរី​វង្ស​សុខ​សែន​ជ័យ និង​អង្គ​រថា​យ​ហ្គឺ​រ​៕