មាន​តែ​ក្លឹ​ប ៨​ប៉ុណ្ណោះ មាន​សិទ្ធិ​លេង​នៅ Cambodia Premier League! ចំណែក ៥​ក្លឹ​ប​ទៀត​ត្រូវកា​ត់ទៅ​លី​គ​ទី​២ ព្រោះ​មូលហេតុ​នេះ

0

ភ្នំពេញ​៖ ក្រោយ​លី​គ​បាល់ទាត់​កំពូល​របស់​កម្ពុជា​ប្រកាស​ប្តូរ​ឈ្មោះ​ជា Cambodia Premier League កាលពី​ថ្ងៃ​ទី​៦ ខែមករា ឆ្នាំ​២០២២​។ ក្នុង​នោះ​ក្រុម ដែល​លេង​រាល់ដង​ទាំង ១៣​ក្រុម គឺ​ត្រូវ​កាត់​ចោល ៥​ក្រុម នៅ​សល់​តែ ៨​ក្រុម​ប៉ុណ្ណោះ​ដែល​មាន​សិទ្ធ​លេង នៅ Cambodia Premier League​។

ក្រុម​ទាំង ៨​នោះ​រួម​មាន ព្រះ​ខ័ន​រាជ​ស្វាយ​រៀង បឹង​កេ​ត វិសាខា ភ្នំពេញ​ក្រោ​ន ណា​ហ្គា​វើ​ល​ដ៍ កង​យោធពលខេមរភូមិន្ទ គិរី​វង្ស​សុខ​សែន​ជ័យ និង​អង្គ​រថា​យ​ហ្គឺ​រ ។ ចំណែក​ក្រុម ៥​ដែល​ត្រូវកា​ត់ទៅ​លេង​នៅ​លី​គ​ទី​២ រួម​មាន ព្រៃវែង សូល​ទី​ឡូ​អង្គរ អគ្គី​ស​នី​កម្ពុជា អាស៊ី​អឺរ៉ុប និង​នគរបាល​ជាតិ​។

ចំពោះ​ការ​សម្រេចចិត្ត​កាត់​ក្រុម​ទាំង ៥​នេះ ទៅ​កាន់​លី​គ​ទី​២ ដោយសារ​តែ មិន​ទាន់​គ្រប់លក្ខណៈ​វិនិច្ឆ័យ ស្ដង់ដា​របស់ ក្រុមហ៊ុន​លី​គ​កំពូល​កម្ពុជា ។ ដោយឡែក​បើ​តាម​ប្រភព​ក្រៅផ្លូវការ​ណ៍​បាន​បញ្ជាក់​ថា មូលហេតុ​ដែល​កាត់​នោះ គឺ​ដោយសារ​តែ​អាជ្ញាប័ណ្ណ​ក្លិប​ពី​សហព័ន្ធ​ជាតិ និង AFC, កីឡដ្ឋាន​ផ្ទាល់ខ្លួន​, ហិរិ​ញ្ញ​វត្ថុ​ទ្រទ្រង់​ក្លិប និង​គ្រូ​ដែល​មាន​អាជ្ញាប័ណ្ណ​អន្តរជាតិ ៕