លោក Dragon Solak ដែលជាមហាសេដ្ឋីសញ្ជាតិស៊ែប៊ី ម្ចាស់ក្រុមហ៊ុន The Sport Republic Group បានប្រកាសទិញយកក្លិប Southampton ជាផ្លូវការ ក្នុងតម្លៃ១០០លានផោន (ស្មើនឹងប្រមាណ១៣៥លានដុល្លារ)។
លោក Gao Jisheng ដែលជាអតីតម្ចាស់ភាគហ៊ុនធំដល់ទៅ ៨០ភាគរយនៃក្លិប Southampton បានលក់ភាគហ៊ុនរបស់លោកទៅឲ្យលោក Solak ខណៈដែល ២០ភាគរយនៅសល់គឺកាន់កាប់ដោយលោកស្រី Katharina Liebherr ដដែល។
លោក Solak ដែលជាម្ចាស់របស់ United Group ជាអ្នកជំនួញផ្នែកទូគមនាគមន៍ និងប្រព័ន្ធផ្សព្វផ្សាយនៅអឺរ៉ុបភាគខាងត្បូង ប៉ុន្តែក្រៅពីលោកគឺមាន អ្នកបណ្ដាក់ទុនឈ្មោះ Henrik Kraft និង Rasmus Ankersen ក៏ជាប់ពាក់ព័ន្ធនឹងការទិញយកក្លិប Southampton នេះដែរ។
ទោះជាយ៉ាងណា អ្នកគាំទ្រ Southampton បានរិះគន់អតីតម្ចាស់ក្លិបគឺលោក Gao Jisheng ថាមិនសូវជាចាយលុយទិញកីឡាករសោះឡើយ។
គួរបញ្ជាក់ថា ក្របខណ្ឌ Premier League បានអនុម័តថាក្លិប Southampton ប្ដូរម្ចាស់ថ្មីហើយដោយលោក Solak សង្ឃឹមថាលោកប្រឹងប្រែងកសាងកេរ្តិ៍ឈ្មោះឲ្យក្រុម ដែលកំពុងឈរនៅលេខរៀងទី១៤ក្នុងក្របខណ្ឌ Premier League៕