លោក Thomas Tuchel និងក្លឹបតោខៀវ បានសម្រេចបញ្ចប់ភាពចម្រូងចម្រាសដែលបង្កឡើងដោយខ្សែប្រយុទ្ធ Romelu Lukaku ខណៈដែលគាត់បានត្រលប់ទៅក្រុមតោខៀវវិញ សម្រាប់ការប្រកួតកាលពីយប់មិញ ទល់នឹង Spurs ក្នុងលទ្ធផល ២-០ នៅStamford Bridge។
បន្ទាប់ពីអង្គុយក្រៅកៅអីបម្រុងសម្រាប់ការប្រកួតកាលពីចុងសប្តាហ៍របស់ Chelsea ជាមួយ Liverpool ខ្សែប្រយុទ្ធបែលហ្ស៊ិករូបនេះ បានមានវត្តមានឡើងវិញទល់នឹង Tottenham ក្នុងពានរង្វាន់ Carabao Cup ហើយត្រូវបានផ្តល់ការស្វាគមន៍យ៉ាងកក់ក្តៅពីអ្នកគាំទ្រ ទោះបីជាមានទុក្ខលំបាកកាលពីសប្តាហ៍មុនក៏ដោយ ។
លោក Tuchel បានពន្យល់ទៅកាន់ Sky Sports មុនពេលការប្រកួតថា៖ «យើងអាចផ្លាស់ប្តូរការផ្តោតអារម្មណ៍របស់យើងមួយឡែកសិន យើងទទួលយកវាបាន ហើយយើងមានហេតុផលគ្រប់គ្រាន់ ដើម្បីរក្សាភាពវិជ្ជមាន និងការពារគាត់នៅពេលនេះ ព្រោះគាត់ជាកីឡាករសំខាន់ ហើយយើងចង់ឱ្យគាត់ក្លាយជាកីឡាករសំខាន់»៕