Trippier ជិះ​យន្តហោះ​ឯកជន ដើម្បី​មក​ធ្វើតេស្ត​សុខភាព

0

បរទេស​៖ នេះ​បើ​យោង​តាម​ការ​ចេញផ្សាយ​របស់​លោក Keith Downie អ្នក​សារព័ត៌មាន​កីឡាករ​នៅ​សារព័ត៌មាន Sky Sports នា​ថ្ងៃ​ទី​៥ ខែមករា ឆ្នាំ​២០២២​នេះ បានអោយ​ដឹង​ថា កីឡាករ Kieran Trippier បាន​ធ្វើ​ដំណើរ​មក​ដល់ទី​តាំង​ហ្វឹកហាត់​របស់​ក្លឹ​ប Newcastle ហើយ​ដើម្បី​ធ្វើការ​តេស្ត​សុខភាព​។ ខ្សែការពារ​របស់​ជម្រើសជាតិ​អង់គ្លេស​រូប​នេះ បាន​ធ្វើ​ដំណើរ​តាម​រយៈ​យន្តហោះ​ឯកជន ពី Madrid មក​កាន់​អង់​គេ្ល​ស នៅ​ពេល​រសៀល​។ តម្លៃ ១២​លាន​ផោន បូក​រួម​ជាមួយ​តម្លៃ​ផ្សេង​ៗ​ទៀត​ជាមួយនឹង Atletico Madrid​។ Tripper នឹង​ចុះ​កុងត្រា​រយៈពេល ២​ឆ្នាំ​កន្លះ​ជាមួយ Newcastle៕