អស់​អាយុ​! អង្គុយ​លេង​មុខ​ផ្ទះ​សោះ ត្រូវ​ស្លាប់​ដោយសារ​កង់​រថយន្ត​ដាច់​ខ្ទៀត​មក​បុក

0

កំពង់ស្ពឺ ៖ កាលពីថ្ងៃទី៥ ខែមក​រា ឆ្នាំ២០២២ វេលា​ម៉ោង ១១:២៧​នាទី នៅ​លើ​ផ្លូវជាតិ​លេខ ៤៤ ចន្លោះ​គីឡូម៉ែត្រ ៧២-៧៣ ស្ថិត​ក្នុងភូមិ​ផ្លោ​ច ឃុំ​ត្រពាំង​ជោ ស្រុក​ឪ​រ៉ា​ល ខេត្តកំពង់ស្ពឺ​។ មានករណីគ្រោះថ្នាក់មួយដោយរថយន្ត ម៉ាក​ហុ​ី​ណូ ក្បាល​ពណ៌​ត្រួយ​ចេក ទ្រុង​ពណ៌​ខៀវ ពាក់ស្លាកលេខភ្នំពេញ 3B-1259 ក្នុងនោះអ្នកបើកបរ​មិន​ស្គាល់​អត្តសញ្ញាណ បាន​រត់គេច​ខ្លួន។ រថយន្តខាងលើបានបើកបរ​ពី​ទិស​ខាងកើត​ទៅ​លិច​លុះ​បើក​ដល់​ចំណុច​ខាងលើ​ក៏​បាន​របូត​កង់​ក្រោយ​ខាងឆ្វេង ដាច់​រត់​ចូល​ទៅ​បុក​មនុស្ស​២​នាក់ ដែលកំពុង​អង្គុយ​លេង​ខាង​មុខ​ផ្ទះ​ដោយ​មិនដឹង​ខ្លួន​។ ក្នុងនោះជនរងគ្រោះទាំង២នាក់ មានឈ្មោះ សុខ សឿ​ន ភេទ​ប្រុស អាយុ​៧៩​ឆ្នាំ ជាប្តី (​ស្លាប់​) និងម្នាក់ទៀតឈ្មោះ ​អិន អឿ​ន ភេទ​ស្រី អាយុ​៦៥​ឆ្នាំ ប្រពន្ធ របួសស្រាល​។

ក្រោយ​កេ​ី​ត​ហេតុ អ្នក​បេ​ី​កបរ​រថយន្ត​បាន​បន្ដ​បេ​ី​ក​គេច​រហូត​មក​ដល់​ចំណុច​ភូមិ​ច្រក​ទៀក ឃុំ​ត្រពាំង​ជោ ស្រុក​ឱ​រ៉ា​ល់ គីឡូម៉ែត្រ​លេខ ៦៥ ទុក​រថយន្ដ​ចោល​គេចខ្លួន​តែ​ម្ដង​។ បច្ចុប្បន្ន​សមត្ថកិច្ច​នគរបាល​បាន​ចុះ​អន្ដរាគមន៍​នៅ​កន្លែង​កេ​ី​ត​ហេតុ​និង​បាន​ចំណាត់ការ​យក​រថយន្ដ​បង្ក​មក​កាន់​អធិការដ្ឋាន​នគរបាល​ស្រុក​ឱ​រ៉ា​ល់ ដេ​ី​ម្បី​ពិនិត្យ​កសាង​សំណុំរឿង​បញ្ជូន​ទៅ​ជំនាញ​ចាត់ការ​តាម​នីតិវិធី​បន្ដ​៕

ប្រភព៖ ស្នងការដ្ឋាននគរបាលខេត្តកំពង់ស្ពឺ