Romelu Lukaku បានជួបប្រជុំជាវិជ្ជមានជាមួយនឹងថ្នាក់ដឹកនាំរបស់ Chelsea កាលពីថ្ងៃចន្ទ ហើយគាត់ត្រូវបានគេរំពឹងថា នឹងត្រូវបានដាក់បញ្ចូលក្នុងក្រុមសម្រាប់ជំនួបទល់នឹង Tottenham នៅថ្ងៃពុធក្នុងពានរង្វាន់ Carabao Cup ។
ខ្សែប្រយុទ្ធរូបនេះ ត្រូវបានគេដកចេញកាលពីថ្ងៃអាទិត្យ ក្នុងការប្រកួតទល់នឹង Liverpool បន្ទាប់ពីកិច្ចសម្ភាសន៍ដ៏ចម្រូងចម្រាសរបស់គេជាមួយនឹង Sky Sport Italia ដែលបានបង្ហាញការសង្ស័យលើអនាគតរបស់គេនៅកីឡដ្ឋាន Stamford Bridge។
ការពិភាក្សារវាង Lukaku និងថ្នាក់ដឹកនាំក្លឹប រួមទាំងនាយក Marina Granovskaia បានកើតឡើងកាលពីថ្ងៃចន្ទ ហើយត្រូវបានទទួលយ៉ាងវិជ្ជមានពីគ្រប់ភាគីទាំងអស់។
ក្នុងនោះ Lukaku បានបង្ហាញពីការសោកស្តាយ នៅក្នុងកិច្ចប្រជុំនេះ ជាមួយនឹងព័ត៌មានលម្អិតបន្ថែមនឹងត្រូវបង្ហាញនៅរសៀលថ្ងៃអង្គារ ក្នុងសន្និសីទសារព័ត៌មាននាពេលខាងមុខរបស់លោក Thomas Tuchel ។
យ៉ាងណាមិញ ក្រុមមិនទាន់បានធ្វើការសម្រេចចិត្តចុងក្រោយ អំពីស្ថានភាពរបស់គាត់សម្រាប់ការប្រកួតទល់ជាមួយនឹង Spurs ប៉ុន្តែគាត់ត្រូវបានគេរំពឹងថានឹងត្រូវបានរួមបញ្ចូល៕