អ​តី​វីរបុរស Arsenal គាំទ្រ​ម្នាក់​នេះ ឲ្យ​ក្លាយជា​អ្នកចាត់ការ​ថ្មី​របស់់ Man Utd (​មាន​វី​ដេ​អូ​)

0

Kevin Campbell បាន​គាំទ្រ​លោក Mauricio Pochettino ឱ្យ​ក្លាយជា​អ្នកចាត់ការ​បន្ទាប់​របស់ Manchester United ។ អតីត​ខ្សែប្រយុទ្ធ​ក្រុម Arsenal ជឿជាក់​ថា​គ្រូបង្វឹក​បច្ចុប្បន្ន​របស់ PSG ត្រៀម​រួចរាល់​សម្រាប់​បិសាច​ក្រហម ហើយ​គួរតែ​ជា​ជម្រើស​ទី​១ របស់​ពួក​គេ​។

Manchester United បាន​ទាក់ទង​ជាមួយ​លោក Mauricio Pochettino ជា​យូរ​មក​ហើយ ប៉ុន្តែ​មិន​មាន​អ្វី​ជា​ផ្លែផ្កា​នោះ​ទេ​។ បន្ទាប់​ពី​ការ​បណ្តេញ​លោក Ole Gunnar Solskjaer អ្នកចាត់ការ​សញ្ជាតិ​អា​ហ្ស​ង់​ទី​ន​ខាងលើ ត្រូវ​បាន​ភ្ជាប់​ម្តងទៀត​ជាមួយនឹង​ការ​ផ្លាស់​ទៅ Old Trafford ប៉ុន្តែ​របាយការណ៍​បាន​អះអាង​ថា PSG បាន​បដិសេធ​មិន​អនុញ្ញាត​ឱ្យ​គាត់​ចាកចេញ​នោះ​ឡើយ​។

Ralf Rangnick ត្រូវ​បាន​តែងតាំង​ជា​អ្នកចាត់ការ​បណ្តោះអាសន្ន ហើយ​លោក Campbell ជឿជាក់​ថា Pochettino គួរតែ​ចូល​កាន់​តំណែង​ក្នុង​រដូវក្តៅ​នេះ​។ ពេល​កំពុងនិយាយ​ជាមួយ Football Insider គាត់​បាន​និយាយ​ថា​៖ «​ខ្ញុំ​គិត​ថា​ឥឡូវនេះ បិសាច​ក្រហម​គួរតែ​តម្រង់​ឆ្ពោះទៅ​រក Pochettino​។ គាត់​អាច​បង្រួបបង្រួម​កីឡាករ​ក្នុង​ក្លឹ​ប ហើយ​ពិតជា​ធ្វើ​អោយ​ក្លឹ​ប Man United ត្រលប់​មក​រក​ភាព​អស្ចារ្យ​វិញ​។ គ្មាន​អ្នក​ណា​ល្អ​ជាង Pochettino ទេ ទាក់ទង​នឹង​ការ​ដឹកនាំ​កីឡាករ និង​ទទួល​បាន​ល្អ​បំផុត​ពី​ពួក​គេ​។ ខ្ញុំ​គិត​ថា​គាត់​ស័ក្តិសម​សម្រាប់ Man United»៕