បាត់ដំបង៖ វេលាម៉ោង២១និង៣៨នាទី កាលពីថ្ងៃទី១ ខែមករា ឆ្នាំ២០២២ មានករណីកាប់គ្នាមួយបានកើតឡើងនៅចំណុចមណ្ឌលធ្វើចត្តាឡីស័ក (អតីត រោងចក្រម្សៅមី) ស្ថិតក្នុងភូមិអូរល្វា ឃុំជ្រៃសីមា ស្រុកសំពៅលូន ខេត្តបាត់ដំបង បណ្តាលអោយបុរសម្នាក់ស្លាប់នៅនឹងកន្លែង។
បើយោងតាមប្រភពពីសមត្ថកិច្ចបានអោយដឹងថា ជនសង្ស័យមានគ្នា ៣នាក់ មានឈ្មោះ លី សុខា ភេទប្រុស អាយុ២៩ឆ្នាំ (រត់គេចខ្លួន), ឈ្មោះ ទិន ស៊ីញៀន ភេទប្រុស អាយុ២៥ឆ្នាំ (រត់គេចខ្លួន) និងឈ្មោះ ម៉ៅ ស៊ីណា ភេទប្រុស អាយុ២៩ឆ្នាំ (ឃាត់ខ្លួនបាន)។ ដោយឡែកជនរងគ្រោះដែលស្លាប់មានឈ្មោះ ជេ ជាក់ ភេទប្រុស អាយុ២៣ឆ្នាំ៕