លោក Thomas Tuchel បានខឹងសម្បារចំពោះមន្ត្រី និងកាលវិភាគ Premier League យ៉ាងខ្លាំង បន្ទាប់ពី Chelsea ត្រូវបានត្រឹមស្មើ ១-១ ជាមួយក្រុម Brighton នៅកីឡដ្ឋាន Stamford Bridge ។
ម្ចាស់ជើងឯក Champions League បានត្រឹមស្មើជាលើកទីបីក្នុងការប្រកួតចំនួន ៤ កាលពីយប់ថ្ងៃពុធ ជាមួយនឹងការតែតបាល់បញ្ចូលទីក្នុងម៉ោងរបួសរបស់ Danny Welbeck បានលុបចោលការស៊ុតបាល់បញ្ចូលទីក្នុងតង់ទីមួយរបស់ Romelu Lukaku ។
ទោះជាយ៉ាងណា Tuchel បានរិះគន់កាលវិភាគ Premier League ក្នុងប៉ុន្មានសប្តាហ៍ថ្មីៗនេះដោយ Chelsea លេងដប់ប្រកួតក្នុងចន្លោះពេល ៣១ ថ្ងៃ ទោះបីជាមានការរីករាលដាលនៃកូវីដ-១៩ នៅក្នុងក្រុមរបស់ពួកគេក៏ដោយ។
ថ្លែងបន្ទាប់ពីស្មើ ១-១ ជាមួយ Brighton លោក Tuchel បាននិយាយ ថា៖ «ស្មើត្រូវទេ? ដាច់ខាត យើងមានឱកាសល្អជាងមុន និងការពិន័យយ៉ាងច្បាស់។ ពិជាខកចិត្តខ្លាំងណាស់ ហើយអន់ចិត្តខ្លាំង»។
«យើងជួបការលំបាក ប៉ុន្តែយើងមានកីឡាកររបួសពីរនាក់ វាច្បាស់ណាស់ថា អាជ្ញាកណ្តាលមិនចង់ផ្តល់ការពិន័យ។ អ្វីគ្រប់យ៉ាងគឺប្រឆាំងនឹងយើង»៕
សូមទស្សនាវីដេអូខាងក្រោម៖
https://www.youtube.com/watch?v=j7WPi433yz8