អីយ៉ា​ស់​!! Spurs មើលឃើញ​អ្នកចាំទី Man Utd រូប​នេះ​មក​ជំនួស​កន្លែង Hogu Lloris

0

បរទេស​៖ នេះ​បើ​យោង​តាម​ការ​ចេញផ្សាយ​របស់ MEN នៅ​ថ្ងៃ​ទី​២៩ ខែធ្នូ ឆ្នាំ​២០២១​នេះ បានអោយ​ដឹង​ថា ក្លឹ​ប Tottenham កំពុង​តាម​មើល​ស្ថានភាព​របស់​អ្នកចាំទី Dean Henderson នៅ​ក្លឹ​ប Manchester United​។

Ralf Rangnick បាន​ប្រាប់​ទៅ​អ្នកចាំទី​វ័យ ២៤​ឆ្នាំ​រូប​នេះ​ថា លោក​មិន​ចង់អោយ​គាត់​ចាក​ចេញពី Old Trafford នៅ​ខែមករា​នោះ​ទេ​។ ប៉ុន្តែ​អ្នកចាំទី​រូប​នេះ កំពុង​មាន​បញ្ហា​ជាមួយ​និង​ការ​គ្មាន​ពេលវេលា​គ្រប់គ្រាន់​។

ស្រប​ពេល​ក្លឹ​ប Spurs កំពុង​ចង់បាន Henderson មក​ជំនួស​កន្លែង Hugo Lloris ដែល​នឹង​ក្លាយជា​កីឡាករ​គ្មាន​តម្លៃ​ខ្លួន​៕