លទ្ធផល​ចុះ​ត្រួតពិនិត្យ​គ្រឿង​សមុទ្រ​នៅ​ខេត្ត​កែប គឺថា​…

0

កែប​៖ នា​ថ្ងៃ​ទី​២៩ ខែធ្នូ ឆ្នាំ​២០២១ មន្ត្រី​ជំនាញ ក​.​ប​.​ប​. សាខា​ខេត្ត​កែប​បាន​ចុះ​ត្រួតពិនិត្យ​នូវ​គ្រឿង​សមុទ្រ​ស្រស់​ដែល​ដាក់​តាំង​លក់​ក្នុង​ក្រុងកែប ខេត្ត​កែប​។  ការ​ចុះ​ត្រួតពិនិត្យ​នេះ​គឺ​ដើម្បី​ត្រៀមលក្ខណ​: ទទួលភ្ញៀវ​ទេសចរ​នា​ឱកាស​ចូល​ឆ្នាំ​ថ្មី ឆ្នាំ​សាកល​២០២២​ខាង​មុខ​នេះ និង​ការពារ​នូវ​សុខុមាលភាព​ជូន​ប្រជាជន​ក្នុង​ខេត្ត និង​ភ្ញៀវ​ដែល​មក​កំសាន្ត​ក្នុង​ខេត្ត​កែប​ផង​ដែរ​។ លទ្ធផល​នៃ​ការ​ត្រួតពិនិត្យ​ឃើញ​ថា សំណាក​គំរូ​ទាំង​១៥ មាន​ភាព​អនុលោម​ល្អ​ប្រសើរ ពោល​គឺ​មាន​សុវត្ថិភាព​សម្រាប់​អ្នក​បរិភោគ​៕

ប្រភព៖ អគ្គ.ការពារអ្នកប្រើប្រាស់ កិច្ចការប្រកួតប្រជែង និងបង្ក្រាបការក្លែងបន្លំ CCF