បរទេស៖ នេះបើយោងតាមការចេញផ្សាយរបស់ WinSportsTV នៅថ្ងៃទី២៨ ខែធ្នូ ឆ្នាំ២០២១នេះ បានអោយដឹងថា Liverpool នឹងត្រូវចំណាយលុយប្រមាណ ៦៧លានផោន ក្នុងការចុះកុងត្រាយក Luis Diaz ពីក្លឹប Porto នៅខែមករា។
ក្លឹបនៅព័រទុយហ្គាល់មួយនឹងអោយកីឡាករវ័យ ២៤ឆ្នាំរូបចាកចេញលុះត្រាតែមានក្លឹបហ៊ានបង់ថ្លៃផ្តាច់កុងត្រារបស់គាត់នៅរដូវរងារនេះ។
ទោះបីជាយ៉ាងណាក៏ដោយប្រសិនជា Liverpool រងចាំដល់រដូវក្តៅខាងមុនវិញ នោះ Porto និធ្វើការបញ្ចុះថ្លៃកីឡាករ Diaz មកនៅត្រឹម ៤២លានផោនប៉ុណ្ណោះ៕