លទ្ធផល​ប្រឡង​ទី​១២ នឹង​ត្រូវ​ប្រកាស​នៅ​ថ្ងៃ​ទី​១៨ ខែមករា ឆ្នាំ​២០២២

0

ភ្នំពេញ​៖ ក្រោយ​បញ្ចប់​ការ​ប្រឡង​សញ្ញាបត្រ​មធ្យមសិក្សា​ទុតិយភូមិ សម័យ​ប្រឡង​ថ្ងៃ​ទី​២៨ ខែធ្នូ នៅ​ព្រឹក​ថ្ងៃ​ទី​២៩ ខែធ្នូ ឆ្នាំ​២០២១ នេះ គណៈមេប្រយោគ​ទូ​ទាំង​ប្រទេស​ប្រចាំ​រាជធានី​-​ខេត្ត និង​អប្បមាទ​ទូ​ទាំង​ប្រទេស បាន​ដឹក​សន្លឹក​កិច្ចការ​បេក្ខជន ព្រមទាំង​សំណុំ​ឯកសារ​ពាក់ព័ន្ធ​នឹង​ការ​ប្រឡង​សញ្ញាបត្រ​មធ្យមសិក្សា​ទុតិយភូមិ ពី​តាម​បណ្តា​ខេត្ត​នានា មក​មណ្ឌល​កំណែ​វិទ្យាល័យ​ព្រះ​ស៊ី​សុវត្ថិ​។

ក្នុង​នោះ​លទ្ធផល​ប្រឡង​នឹង​ត្រូវ​ប្រកាស​នៅ​តាម​មណ្ឌល​ប្រឡង​ក្នុង​រាជធានី​ភ្នំពេញ និង​ខេត្តកណ្ដាល នា​រសៀល​ថ្ងៃ​ទី​១៨ ខែមករា ឆ្នាំ​២០២២ និង​នៅ​តាម​មណ្ឌល​ប្រឡង​ក្នុង​ខេត្ត​ផ្សេង​ទៀត នា​ថ្ងៃ​ទី​១៩ ខែមករា ឆ្នាំ​២០២២ ព្រមទាំង​ផ្សព្វផ្សាយ​តាម​បណ្ដាញ​ទំនាក់ទំនង​សង្គម​ផ្លូវការ​របស់​ក្រសួង​អប់រំ យុវជន និង​កីឡា facebook.com/moeys.gov.kh៕