តារាឆ្នើមរបស់បារាំង Kylian Mbappe បាននិយាយប្រឆាំងនឹងផែនការរបស់ FIFA ក្នុងការគ្រោងរៀបចំការប្រកួតបាល់ទាត់ពិភពលោករៀងរាល់ ២ ឆ្នាំម្តង ដោយបង្ហាញថា វានឹងធ្វើឱ្យមានភាពតានតឹងផ្នែករាងកាយកាន់តែខ្លាំងលើកីឡាករ។
ស្ថាប័នគ្រប់គ្រងកីឡាបាល់ទាត់ពិភពលោក បានស្នើឱ្យមានការប្រកួតរយៈពេលពីរឆ្នាំម្តង ដែលជាផ្នែកមួយនៃការកែប្រែប្រតិទិនបច្ចុប្បន្ន។
ទោះជាយ៉ាងណាក៏ដោយ សំណើនេះបានជួបនឹងការប្រឆាំងយ៉ាងច្រើន ទាំងកីឡាករក៏ដូចជាគ្រូបង្វឹក ដែលត្រូវបានចោទសួរថា តើវានឹងសមស្របទៅនឹងកាលវិភាគបាល់ទាត់ដែលមមាញឹករួចទៅហើយនោះ ឬអត់?
ថ្លែងនៅក្នុងកម្មវិធី Global Soccer Awards ខ្សែប្រយុទ្ធរបស់ PSG កីឡាករ Mbappe បាននិយាយថា «World Cup រៀងរាល់ពីរឆ្នាំម្តង0x017d7 ខ្ញុំមិនអាចនិយាយថាត្រូវ ឬខុសទេ»។
«វាអស្ចារ្យ ដែលកើតឡើងរៀងរាល់បួនឆ្នាំ។ ការលេងវារៀងរាល់ពីរឆ្នាំម្តង នឹងក្លាយជាការប្រកួតធម្មតា។ យើងបានលេង ៦០ប្រកួតរួចហើយក្នុងមួយឆ្នាំ។ យើងរីករាយក្នុងការលេង ប៉ុន្តែវាច្រើនពេកហើយ។ ប្រសិនបើអ្នកចង់មានគុណភាព អ្នកត្រូវតែអនុញ្ញាតឱ្យកីឡាករសម្រាកខ្លះផង»៕