សង្ស័យ​ងងុយដេក​! ទើប​បើក​បុក​ម៉ូតូ​ស្រស់​ៗ បណ្តាល​អោយ​ស្លាប់ ២​នាក់

0

តាកែវ​៖ កាលពី​រសៀល​ថ្ងៃ​ទី​២៦ ខែធ្នូ ឆ្នាំ​២០២១​កន្លង​ទៅ មាន​ករណី​គ្រោះថ្នាក់​ចរាចរណ៍​មួយ​បាន​កើតឡើង​នៅ​ចំនុច ផ្លូវជាតិ​លេខ​៣​ក្នុងភូមិ​ត្រពាំង​ឈើទាល ស្រុក​ត្រាំកក់ ខេត្តតាកែវ ដែល​បាន​ល​អោយមក​ពី​រថយន្ត​មួយ​គ្រឿង​បាន​បុក​ជាមួយ​ម៉ូតូ បណ្តាល​អោយ​មាន​អ្នក​ស្លាប់ ២​នាក់​។

បើ​យោង​តាម​ប្រភព​ពី​សមត្ថកិច្ច​បានអោយ​ដឹង​ថា អ្នក​បើករថយន្ត​បង្ក​ឈ្មោះ វ​ល័​ក្ខ ដា​នៀល ភេទ​ស្រី អាយុ ១៨​ឆ្នាំ ជា​សិស្ស ទីលំនៅ​សង្កាត់​ជ្រោយចង្វា ខណ្ឌ​ជ្រោយចង្វា ដែល​បាន​បើក​ថ​យន្ត​ម៉ាក​តូ​យ៉ូ​តា​ផ្លា​ក​លេខ ភ្នំពេញ 2AA-8539 ។ ចំណែក​ម៉ូតូ​រង​គ្រោះ​ម៉ាក​ហុងដា​ឌ្រី​ម C125 ពណ៌​ខ្មៅ ពាក់​ស្លាក​លេខ កំពត​1P-4155 បើកបរ​ដោយ​ឈ្មោះ ហយ ចាប​ចៀន អាយុ ២៧​ឆ្នាំ នៅ​ភូមិ​កំពង់បាយ​ខាងជើង ក្រុង​កំពត ខេត្តកំពត បាន​ស្លាប់​។ ខណៈ​អ្នក​រួម​ដំណើរ​ជាមួយ​ឈ្មោះ ឆើត ភេទ​ប្រុស អាយុ ២៥​ឆ្នាំ នៅ​ភូមិ​អូរ​ស្លែង ស្រុក​កំពង់ត្រាច ខេត្តកំពត ក៏​បាន​ស្លាប់​ដូច​គ្នា​។ ចំពោះ​មូលហេតុ​ដែល​បង្ក​អោយ​មាន​គ្រោះថ្នាក់​ចរាចរណ៍ គឺ​អាច​បណ្តាល​មក​ពី​អ្នក​បើករថយន្ត​ងងុយដេក​។

ក្រោយ​កើតហេតុ​កម្លាំង​ជំនាញ​បាន​ឃាត់ខ្លួន​អ្នកបើកបរ​រួម និង​មធ្យោបាយ​ទាំង​ពីរ​គ្រឿង​ត្រូវ​បាន​យក​ទៅ​រក្សា​ទុក​នៅ​អធិការដ្ឋាន​នគរបាល​ស្រុក​ត្រាំកក់​ដើម្បី​ចាត់ការ​តាម​នីតិវិធី​៕