បរទេស៖ នេះបើយោងតាមការចេញផ្សាយរបស់ Calciomercato នៅថ្ងៃទី២៧ ខែធ្នូ ឆ្នាំ២០២១នេះ បានអោយដឹងថា ក្លឹប Tottenham នឹងត្រូវចំណាយលុយប្រមាន ៥៩លានផោន ក្នុងការនាំយកកីឡាករ ២រូបរបស់ក្លឹប Juventus ដែលរួមមាន Weston McKennie និង Dejan Kulusevski។
ក្នុងនោះលោក Antonio Conte ត្រូវការពង្រឹងតំបន់បម្រើរបស់ខ្លួននៅនៅខែមករាខាងមុខនេះ ដើម្បីធានាក្នុងការប្រជែងយកតំណែង Top 4។
ដោយឡែកក្រុម Juventus គឺយល់ព្រមក្នុងការលក់ ប៉ុន្តែតម្លៃរបស់កីឡាករម្នាក់ៗប្រហែល ៣០លានផោន ហើយក្នុងនោះ គឺមិនមានព្រមបញ្ចុះតម្លៃនោះទេ៕