ក្លឹ​ប​មួយ​នៅ MLS ហ៊ាន​អោយប្រាក់​ពលកម្ម ៧​លាន​យូ​រ៉ូ អោយ Insigne ប្រសិនជា​គាត់​ព្រមទៅ​លេង​នៅ​អា​មេ​រិ​ក

0

បរទេស​៖ នេះ​បើ​យោង​តាម​ការ​ចេញផ្សាយ​របស់ Calciomercato នៅ​ថ្ងៃ​ទី​២៧ ខែធ្នូ ឆ្នាំ​២០២១​នេះ បានអោយ​ដឹង​ថា​ក្លឹ​ប Toronto FC បាន​ដាក់​សំណើរ​ទៅ​កាន់​ក្លឹ​ប Napoli ក្នុង​ការ​នាំ​យក​ខ្សែប្រយុទ្ធ Lorenzo Insigne​។

ក្លឹ​ប​នៅ​ប្រទេស​អា​មេ​រិ​កមួយ​នេះ នឹង​ផ្តល់​ប្រាក់​ពលកម្ម​រហូត​ដល់​ទៅ ៧​លាន​យូ​រ៉ូ ដល់​កីឡាករ​វ័យ ៣៣​ឆ្នាំ​រូប​នេះ ប្រសិនជា​គាត់​យល់ព្រម​ផ្ទេរ​ទៅ​កាន់​ទឹកដី​អា​មេ​រិ​ក នៅ​ក្នុង​រដូវក្តៅ​ក្រោយ​ដោយ​គ្មាន​តម្លៃ​ខ្លួន​។

ក្លឹ​ប Napoli នៅ​តែ​ចង់​រក្សា​ទុក​កីឡាករ Insigne ប៉ុន្តែ​វា​គ្មាន​ពេលវេលា​ទៀត​ទេ ព្រោះតែ​កុងត្រា​របស់​គាត់​ជិត​នឹង​បញ្ចប់​ទៅ​ហើយ​៕