Parker៖ “​ពិតជា​ល្អ​ឥត​ខ្ចោះ​” បើ​ខ្សែការពារ​រូប​នេះ​មក​ចូលរួម​ជាមួយ Man Utd

0

លោក Paul Parker ជឿជាក់​ថា Antonio Rudiger នឹង​ក្លាយជា​ដៃគូ​ដ៏​សក្តិ​សម​ម្នាក់​ជាមួយ Raphael Varane នៅ Manchester United ប៉ុន្តែ​ការ​ផ្ទេរ​ខ្សែការពារ​របស់ Chelsea រូប​នេះ​មក​កាន់​ទឹកដី Old Trafford គឺ​ទាមទារ​ឱ្យ​ក្លិប​ទាំងមូល​មាន​ម​ហិ​ច្ច​តា​ចង់បាន​រូបគេ​ផង​ដែរ​។

គួរ​បញ្ជាក់​ថា ខ្សែការពារ​សញ្ជាតិ អា​ល្លឺ​ម៉​ង់​រូប​នេះ នឹង​ផុត​កុងត្រា​ជាមួយ​ក្រុម​តោ​ខៀវ​នៅ​ចុងរដូវ​កាល​នេះ​ហើយ ហើយ​មក​ដល់​ពេល​នេះ​គាត់​មិន​ទាន់​មានការ​បន្ត​កុងត្រា​ថ្មី​នៅឡើយ​ទេ ដែល​ជា​ហេតុ​ធ្វើ​ឱ្យ​អនាគត​របស់​គាត់​ពេល​នេះ​កំពុង​ស្ថិត​ក្នុង​ភាព​ស្រពិចស្រពិល ខណៈ​បច្ចុប្បន្ន​កីឡាករ​វ័យ ២៨ ឆ្នាំ​រូប​នេះ ហាក់​ត្រូវ​បាន​ក្លិប​ធំ​ៗ នៅ​តំបន់​អឺរ៉ុប​ជា​ច្រើន កំពុង​ចាប់អារម្មណ៍​ខ្លាំង​។

ថ្លែងប្រាប់​គេហទំព័រ bettingexpert លោក Parker បាន​មាន​ប្រសាសន៍​យ៉ាង​ដូច្នេះ​ថា​៖ «​ប្រសិនបើ​គាត់​ស្នាក់​នៅ​ជាមួយ Chelsea បន្ត​។ គាត់​ជា​ខ្សែការពារ​មួយ​រូប​ដែល​មាន​ឥទ្ធិពល ហើយ​អ្នកគាំទ្រ​ជា​ច្រើន​បាន​គាំទ្រ​ទៅ​លើ​រូប​គាត់​ខ្លាំង​ណាស់​។ មក​ចូលរួម​ជាមួយ Man UTD ខ្ញុំ​អាច​និយាយ​បាន​ថា វា​ជា​មហិច្ឆតា​មួយ​។ ខ្ញុំ​យល់​ពី​មូលហេតុ​របស់​គាត់ ហើយ​ខ្ញុំ​គិត​ថា​គាត់​ចង់​ស្វែងរក​ការ​ប្រកួតប្រជែង​ថ្មី​។ ប្រសិនបើ​គាត់​បាន​ចាប់​ដៃគូ​ជាមួយ Varane តើ​នឹង​មានរឿង​អ្វី​កើតឡើង​ទៅ​»៕