បាក់​ច្រាំង​ទន្លេ ធ្វើ​អោយ​ផ្ទះ​ប្រជាជន​រង​ការ​ខូចខាត

0

ព្រៃវែង​៖ កាលពី​ព្រឹក​ថ្ងៃ​ទី​២៥ ខែធ្នូ ឆ្នាំ​២០២១​នេះ មានផ្ទះ​ពលរដ្ឋ​ចំនួន​ពី​ខ្នង​ត្រូវ​រង​ការ​ខូ​ខាត ខណៈ​ពេល​ដែល​ដី​ច្រាំង​ទន្លេ​បាន​បាក់​ស្រុត​ចុះ​ដល់​បាតទន្លេ ទាំង​ផ្ទាំង​ៗ​។ ហេតុការណ៍​នេះ បាន​កើតឡើង​នៅ​ភូមិ​ល្វា​កោង ឃុំ​កំពង់​ប្រាំង ស្រុក​ពារាំង ខេត្តព្រៃវែង​។

បើ​យោង​តាម​ប្រភព​ពី​អាជ្ញាធរ​មូលដ្ឋាន​បាន​ឲ្យ​ដឹង​ថា គ្រោះ​មហន្តរាយ​បាក់​ស្រុត​ដី​ច្រាំង​ទន្លេ នៅ​ភូមិ​ល្វា​កោង ឃុំ​កំពង់​ប្រាំង ស្រុក​ពារាំង នេះ មិន​បណ្តាល​ឲ្យ​បាត់បង់​ជីវិត​មនុស្ស​សត្វ​នោះ​ទេ ប៉ុន្តែ​ផ្ទះសំបែង​ពលរដ្ឋ​ចំនួន​ពីរ​ខ្នង ដែល​ជា​ផ្ទះថ្ម បាន​រង​ការ​ខូ​ត​ខាត​ដែល​ត្រូវ​ប្រកាស​អាស​ន្ន​។ យ៉ាងណាមិញ នៅ​មិន​ទាន់​មាន​សេចក្តីរាយការណ៍​ណាមួយ អំពី​ហេតុការណ៍​ខាងលើ​នេះ ពី​រដ្ឋបាល​ស្រុក​ពារាំង​នៅ​ហើយ​ឡើយ​ទេ​៕

ប្រភព៖ សហការី