យោងតាមសារព័ត៌មានបារាំង L’Equipe បានឲ្យដឹងថាក្លឹប Paris Saint-Germain កំពុងឈានដល់កិច្ចព្រមព្រៀងមួយដែលនឹងឃើញ Rafinha ចូលរួមជាមួយក្លឹប Real Sociedad ក្នុងលក្ខខណ្ឌខ្ចីជើងរយៈពេលប្រាំមួយខែ ។
Rafinha បានមកដល់ពី Barcelona ក្នុងឆ្នាំ ២០២០ ខ្សែបម្រើវ័យ ២៨ ឆ្នាំរូបនេះបានជួបការលំបាកក្នុងការប្រជែងជាមួយក្រុមតារាឆ្នើមរបស់ PSG ក្នុងរយៈពេលពីររដូវកាលកន្លងមកនេះ។
ខណៈដែល Rafinha បានបង្ហាញខ្លួនត្រឹមតែ ៣៩ ប្រកួតប៉ុណ្ណោះសម្រាប់ក្លឹបយក្សបារាំង ហើយមិនទាន់រកបានគ្រាប់បាល់ឲ្យក្លឹបនៅឡើយទេ។ កីឡាករប្រេស៊ីលរូបនេះបានបង្ហាញខ្លួននៅ Ligue 1 ត្រឹមតែ ៥ដងប៉ុណ្ណោះក្នុងរដូវកាលនេះ៕