ភ្នំពេញ ៖ នៅព្រឹកថ្ងៃទី២៤ ខែធ្នូ ឆ្នាំ២០២១ កម្លាំងជំនាញផ្នែកព្រហ្មទណ្ឌ នៃអធិការដ្ឋាននគរបាលខណ្ឌពោធិ៍សែនជ័យ បានបញ្ជូនជនសង្ស័យចំនួន២នាក់ និងវត្ថុតាងរថយន្ត១គ្រឿងទៅសាលាដំបូងរាជធានីភ្នំពេញ ពាក់ព័ន្ធករណីប្លន់យកគ្រឿងអលង្ការ នៅចំណុចបុរី មូនថោន ផ្ទះលេខV1 ភូមិគោកចំបក់ សង្កាត់ចោមចៅទី១ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ ។
ជនសង្ស័យមានឈ្មោះ ថុន វឌ្ឍនៈបូរាម៉ី ភេទស្រី អាយុ២៧ឆ្នាំ និង-ឈ្មោះ កេត ម៉ាច ហៅ អាតឿ ភេទប្រុស អាយុ២៦ឆ្នាំ ។
វត្ថុតាងដកហូត ៖ គ្រឿងអលង្កា (ពេជ្រ) មួយចំនួន និងរថយន្តបើកបរធ្វើសកម្មភាព ០១គ្រឿង ។
បច្ចុប្បន្ន ខាងជំនាញកំពុងដំណើរការធ្វើកំណត់ហេតុប្រគល់គ្រឿងអលង្ការជូនជនរងគ្រោះវិញ ។ ចំណែករថយន្ត និងជនសង្ស័យ ត្រូវបានកសាងសំណុំរឿងបញ្ជូនទៅសាលាដំបូងរាជធានីភ្នំពេញ ដើម្បីអនុវត្តបន្តតាមនីតិវិធី ៕
ប្រភព៖ អគ្គស្នងការដ្ឋាននគរបាលជាតិ