Carlo Ancelotti ថា Real Madrid នឹង​តស៊ូ​ដល់ទី​បញ្ចប់

0

Real Madrid នឹង​ប៉ះ PSG ក្នុង​ការ​ប្រកួត UEFA Champions League វគ្គ ១៦ ក្រុម​រដូវ​កាល​នេះ​។ មុន​ការ​ជួប​គ្នា​ដ៏​សំខាន់ លោក Carlo Ancelotti អ្នកចាត់ការ​ក្រុម Los Blancos បាន​បញ្ចេញយោបល់​លើ​ការ​ប្រជែង​ដណ្តើម​ពាន​អឺរ៉ុប​។

គ្រូបង្វឹក​សញ្ជាតិ​អ៊ី​តា​លី​អះអាង​ថា មិន​មានការ​ច្បាស់លាស់​ក្នុង​ការ​ឈ្នះ​ពាន Champions League លើក​នេះ​ទេ​។ ទោះជា​យ៉ាងណា​ក៏​ដោយ​គាត់​បាន​ដាក់​ឈ្មោះ​ក្លឹ​ប​មួយ​ចំនួន​ដែល​មានឱកាស​ល្អ ក្នុង​ការ​ត្រលប់​ទៅ​ផ្ទះ​វិញ​ជាមួយនឹង​រង្វាន់​ដ៏​អស្ចារ្យ​នេះ​»​។

លោក Carlo Ancelotti ត្រូវ​បាន​ដកស្រង់​សម្តី​ថា​៖ «​អ្វី​ដែល​ខ្ញុំ​អាច​សន្យា​បាន​នោះ​គឺថា Real Madrid នឹង​តស៊ូ​ដល់ទី​បញ្ចប់​។ មិន​មាន​អ្វី​ដែល​ច្បាស់​សម្រាប់​ការ​ប្រកួត Champions League នេះ​ទេ​។ ក្រុម​ដែល​អ្នក​បាន​លើក​ឡើង​ដូច​ជា Bayern, Liverpool និង PSG ជាដើម​។ ប៉ុន្តែ​ Madrid ហើយ Atletico ក៏​មិន​អន់​ដែរ​»៕