បរទេស៖ នេះបើយោងតាមការចេញផ្សាយរបស់ The Mirror នៅថ្ងៃទី២៣ ខែធ្នូ ឆ្នាំ២០២១នេះ បានអោយដឹងថា Paul Pogba នឹងត្រូវជំរុញឱ្យមានការផ្លាស់ប្តូរចេញពី Manchester United ប្រសិនបើគាត់ចង់ចាកចេញពី Old Trafford ក្នុងអំឡុងពេលរដូវរងានេះមែន។
គួរបញ្ជាក់ថាម្ចាស់ជើងឯក World Cup រូបនេះ នឹងក្លាយជាកីឡាករដែលគ្មានតម្លៃខ្លួននៅរដូវក្តៅក្រោយ ប៉ុន្តែគាត់នឹងត្រូវបានអនុញ្ញាតស្វែងរកនៅក្លឹបថ្មី ក្នុងខែមករា ប្រសិនបើគាត់បញ្ជាក់យ៉ាងច្បាស់ថាគាត់លែងចង់ក្លាយជាផ្នែកមួយរបស់បិសាចក្រហម៕