ព្រូស​វ៉ា​ជែង​មិន​ប្រុង​ប្រយ័ត្ន ជ្រុល​បុក​រថយន្ត​មួយ​គ្រឿង​ទៀត

0

ព្រះ​សីហ​នុ​៖ (​ដំណឹង​មាន​បឋម​) នេះ​បើ​យោង​តាម​ការ​បញ្ជាក់​របស់​សមត្ថកិច្ច​ឲ្យ​ដឹង​ថា នៅ​ថ្ងៃ​ទី​២៤ ខែធ្នូ ឆ្នាំ​២០២១ វេលា​ម៉ោង​ជិត​៨​កន្លះ​ព្រឹក លើ​ផ្លូវជាតិ​លេខ​៤ ចន្លោះ​គីឡូម៉ែត្រ​លេខ ១៦២-១៦៣​ស្ថិត​នៅ​ភូមិ​តា​នៃ ឃុំ​តា​នៃ ស្រុក​ព្រៃ​នប់ ខេត្ត​ព្រះ​សីហ​នុ មាន​គ្រោះថ្នាក់​ចរាចរណ៍​រថយន្ដ ០១​គ្រឿង ម៉ាក TOYOTA PRIUS ពណ៌​ស ពាក់​ផ្លា​ក​លេខ ភ្នំពេញ 2BL-8317 ទិស​ដៅ​ភ្នំពេញ -​ខេត្ត​ព្រះ​សីហ​នុ អ្នកបើកបរ​មិន​ស្គាល់​អត្តសញ្ញាណ មក​ដល់​ចំណុច​កើតហេតុ​បាន​ឡើង​វ៉ា​ជែង​រថយន្ដ​០១​គ្រឿង រួច​ជ្រុល​ទៅ​បុក​ប៉ះ​រថយន្ត​០១​គ្រឿង ម៉ាក HYUNDAI ពណ៌​ស ពាក់​ផ្លា​ក​លេខ កំពង់ស្ពឺ 3A-8787 ទិស​ដៅ​ផ្ទុយ​គ្នា អ្នកបើកបរ​មិន​ស្គាល់​អត្តសញ្ញាណ​។

ក្នុង​ករណី​គ្រោះថ្នាក់​ចរាចរណ៍​ខាងលើ​នេះ​បណ្ដាល​អោយ​មាន​មនុស្ស​រង​របួស​ចំនួន ០៦ នាក់ (​ស្រី​០២​នាក់​)​។ បច្ចុប្បន្ន​ជន​រង​គ្រោះ​បាន​បញ្ជូន​ទៅ​សម្រាក​ព្យាបាល​នៅ​គ្លី​និ​ច​ឯកជន វាល​រេញ រីឯ​វត្ថុ​តាង​បាន​យក​មក​រក្សា​ទុក​បណ្ដោះអាសន្ន​នៅ​អធិការដ្ឋាន​នគរបាល​ស្រុក​ព្រៃ​នប់ ដោះស្រាយ​បន្ត​៕

ប្រភព៖ Huy Bunleng News