ការអវត្តមានរបស់ Neymar ក្នុងប៉ុន្មានសប្តាហ៍ថ្មីៗនេះ គឺជាបញ្ហាសម្រាប់ Paris Saint-Germain ហើយឥឡូវនេះក្លឹបយក្សបារាំងមានការភ័យខ្លាចយ៉ាងខ្លាំង ចំពោះលទ្ធភាពដែលកីឡាករប្រេស៊ីលរូបនេះអាចនឹងមិនជាសះស្បើយទាន់ពេលដើម្បីប្រឈមមុខនឹងក្រុមខ្លាំង Real Madrid ក្នុងការប្រកួតក្របខ័ណ្ឌ Champions League ។
ក្លឹប PSG នៅតែមាន Lionel Messi និង Kylian Mbappe ប៉ុន្តែនឹងសប្បាយចិត្តជាងនេះប្រសិនបើមានវត្តមាន Neymar ដែលជាការបំពេញបន្ថែមនៃក្រុមប្រយុទ្ធរបស់ពួកគេសម្រាប់ការប្រកួតពានអឺរ៉ុប។
របាយការណ៍ដែលចេញផ្សាយដោយ RMC Sport បានបង្ហាញថានៅក្នុងក្លឹបបារាំងពួកគេ ដឹងអំពីពេលវេលានៃការជាសះស្បើយរបស់ Neymar ពីរបួសកជើង ប្រហែលជាមិនឃើញគាត់ត្រលប់មកវិញទាន់ពេលសម្រាប់ការប្រកួតជើងទីមួយនោះទេ។
ខណៈដែលការព្យាករដំបូងនៃរបួសរបស់គាត់គឺអាក្រក់ខ្លាំង ដែល Neymar អាចនឹងត្រឡប់មកវិញក្នុងពេលវេលាសម្រាប់ការប្រកួតជើងទីពីរនៅកីឡដ្ឋាន Estadio Santiago Bernabeu។
Neymar បាននៅក្រៅក្រុមតាំងពីថ្ងៃទី ២៨ ខែវិច្ឆិកា ប៉ុន្តែគាត់កំពុងគិតពីការប្រញាប់ប្រញាល់ត្រឡប់មកវិញ ដើម្បីចូលរួមក្នុងការប្រកួតសំខាន់ៗ។
អតីតកីឡាករឆ្នើម Santos រូបនេះបានជួបបញ្ហារបួសជាច្រើន ចាប់តាំងពីគាត់បានចុះហត្ថលេខាសម្រាប់ក្លឹប Ligue 1 ដែលពីមុនបានខកខានការប្រកួត Champions League ដោយបានចាញ់ក្រុម Real Madrid និង Manchester United ៕