ភ្នំពេញ៖ នៅម៉ោងប្រមាណ ២:៣០រសៀល ថ្ងៃទី២៣ ខែធ្នូ ឆ្នាំ២០២១នេះ មានករណីគ្រោះថ្នាក់ចរាចរណ៍មួយបានកើតឡើងនៅចំណុចស្តុបក្បាលថ្នល់ ក្បែរស្ថានីយ៍ប្រេងឥន្ទនៈ PTT ដោយរថយន្តធុនធំមួយគ្រឿង បានបុករះនៅទីតាំងខាងលើ បណ្តាលឱ្យមានមនុស្សរបួសមួយចំនួន និងយានយន្តមួយចំនួនរងការខូចខាត៕
