បរទេស៖ នេះបើយោងតាមការចេញផ្សាយរបស់ The Telegraph នៅថ្ងៃទី២២ ខែធ្នូ ឆ្នាំ២០២១នេះ បានអោយដឹងថាក្លឹប Newcastle ចង់បានខ្សែការពារ Tottenham ម្នាក់ក្នុងលក្ខខណ្ឌខ្ចីជើងនៅខែក្រោយ។
លោក Eddie Howe អ្នកគ្រប់គ្រងក្លឹបសារិកាព្រៃ ចង់បាននៅខ្សែការពាររឹងមាំមកកាន់ក្រុម បន្ទាប់ពីក្លឹបមានប្រាក់ក្នុងការចំណាយសម្រាប់ទិញកីឡាករ ក្រោយក្លឹបត្រូវបានទិញដោយខាងអារ៉ាប៊ីសាអូឌីត។
កីឡាករជម្រើសវ៉ែលរូបនេះ មិនបានស្ថិតនៅដំបូងរបស់ក្លឹប Spurs នោះទេ។ ដូច្នេះ រូបគេអាចនឹងត្រូវដាក់អោយខ្ចីជើងបាន៕