ក្លឹបហង្សក្រហម Liverpool បានពន្យល់ពីមូលហេតុដែលខ្សែបម្រើ Thiago Alcantara និង Jordan Henderson ខកខានការប្រកួត Premier League របស់ពួកគេជាមួយ Tottenham ។
អ្នកចាត់ការទូទៅលោក Jurgen Klopp បានធ្វើការផ្លាស់ប្តូរចំនួនបី ចំពោះក្រុមដែលបានផ្តួល Newcastle United នៅកីឡដ្ឋាន Anfield នៅពាក់កណ្តាលសប្តាហ៍ ដោយខ្សែបម្រើវ័យក្មេង Tyler Morton បានចាប់ផ្តើមការបង្ហាញខ្លួនជាលើកដំបូងរបដ់ខ្លួន។
ក្នុងនោះ Morton វ័យ ១៩ ឆ្នាំត្រូវបានចូលរួមជាមួយខ្សែបម្រើ James Milner និង Naby Keita បន្ទាប់ពី Thiago បានត្រលប់មកវិញជាមួយ «ការសង្ស័យ» កូវីដ-១៩ ហើយ Henderson កំពុងតែមានជម្ងឺស្រាប់។
សេចក្តីថ្លែងការណ៍របស់ក្លឹប Premier League បាននិយាយថា «Thiago Alcantara នឹងខកខានការប្រកួតនៅរសៀលនេះជាមួយ Tottenham Hotspur បន្ទាប់ពីមានការសង្ស័យឆ្លងកូវីដ-១៩ »។
យ៉ាងណាមិញ កីឡាករ និងបុគ្គលិកក្នុងក្រុមទាំងអស់របស់ហង្សក្រហម ត្រូវបានធ្វើតេស្តរកកូវីដ-១៩ នៅថ្ងៃសៅរ៍ ក៏ដូចជាព្រឹកនេះ ដោយមិនបានរកឃើញករណីវិជ្ជមានបន្ថែមទៀតនោះទេ៕