ក្លឹ​ប​នៅ​អង់គ្លេស​មួយ​ចង់បាន Martial ជា​លក្ខណៈ​ខ្ចី​ជើង

0

បរទេស​៖ កីឡាករ​បារាំង​រូប​នេះ ត្រូវ​បានដឹង​ថា​ទទួល​បានការ​ចាប់អារម្មណ៍​ពី​សំណាក់ Juventus​។

ហើយ​បើ​យោង​តាម​ការ​ចេញផ្សាយ​ពី​សារព័ត៌មាន The Sun បានអោយ​ដឹង​ថា​ក្លឹ​ប Newcastle ក៏​ចាប់អារម្មណ៍​ក្នុង​ការ​ខ្ចី​ជើង​កីឡាករ Anthony Martial ពី​ក្លឹ​ប Manchester United នៅ​ខាង​មក​រា​ខាង​មុន​។

ការ​ខ្ចី​ជើង​កីឡាករ​សញ្ជាតិ​បារាំង​រូប​នេះ​នឹង​ត្រូវ​ចំណាយ​ប្រហែល 6 លាន​ផោន ខណៈ​ដែល ក្រុម​សារិកា​ព្រៃ ក៏​អាច​នឹង​ត្រូវ​ប្រជែង​ជាមួយ Juventus សម្រាប់​ការ​ចុះហត្ថលេខា​របស់​គាត់​ផង​ដែរ​៕