យោងតាមទៅតាមរបាយការណ៍ចុងក្រោយនេះបានបង្ហាញថា ក្លិបបិសាចក្រហម Manchester United បានសម្រេចដាក់ចេញនូវតម្លៃខ្លួនមួយ សម្រាប់ខ្សែប្រយុទ្ធ Anthony Martial ដែលអាចនឹងចាកចេញនៅក្នុងទីផ្សារ នាពេលខាងមុខ ។
ជាក់ស្តែង កាលពីសប្តាហ៍មុនភ្នាក់ងាររបស់កីឡាករសញ្ជាតិបារាំងរូបនេះ បានប្រកាសជាសាធារណៈអំពីចេតនាចង់ចាកចេពីទឹកដី Old Trafford ហើយបង្ខំឲ្យមានការផ្លាស់ប្តូរ នៅពេលទីផ្សារខែមករាបើកឡើងវិញ ។
ប៉ុន្តែ យោងតាមរបាយការណ៍ពី ESPN បានឲ្យដឹងថា នៅមិនទាន់មានក្លិបណាមួយ បានធ្វើការសាកសួរមកកាន់ក្លិប Man Utd ឬមួយផ្តល់ជូនសំណើជាផ្លូវការសម្រាប់ Martial នៅឡើយនោះទេ។
តែទោះជាយ៉ាងណា ក្លិបបិសាចក្រហមបានត្រៀមខ្លួនរួចរាល់ហើយ ដើម្បីអនុញ្ញាតឱ្យ Martial ចាកចេញក្នុងតម្លៃដ៏ត្រឹមត្រូវមួយ ហើយប្រសិនបើកិច្ចព្រមព្រៀងខ្ចីជើង ត្រូវបានយល់ព្រម នោះក្លិបនឹងរីករាយ ក្នុងការជួយចំណាយទៅលើប្រាក់ឈ្នួលរបស់ខ្សែប្រយុទ្ធរូបនេះផងដែរ ។
ដោយឡែក របាយកាណ៍ពី The Mirror ក៏បានអះអាងផងដែរថាក្រុម Man Utd បានកំណត់យកតម្លៃខ្លួនប្រមាណ ៣០ លានផោន ប្រសិនបើមានក្លិបណា ចង់ធ្វើការផ្លាស់ប្តូរជាអចិន្ត្រៃយ៍សម្រាប់ Martial៕