កីឡាករ Pierre-Emerick Aubameyang លែងហ្វឹកហាត់ជាមួយក្រុមដំបូងរបស់ Arsenal ហើយមិនត្រូវបានគេរំពឹងថា នឹងត្រលប់មកវិញទេ រហូតដល់ក្រោយព្រឹត្តិការណ៍ Africa Cup of Nations នៅពេលខាងមុខ។
Aubameyang ត្រូវបានដកចេញពីតំណែងប្រធានក្រុម Arsenal ក្នុងសប្តាហ៍នេះ បន្ទាប់ពីមានបញ្ហាវិន័យមួយផ្សេងទៀត ដោយអវត្តមានពីការប្រកួតពីរលើកចុងក្រោយរបស់ពួកគេ ជាមួយនឹងក្រុម Southampton និង West Ham United ។
ទន្ទឹមនឹងនោះគ្រូបង្វឹក Mikel Arteta ក៏បានបញ្ជាក់នៅព្រឹកថ្ងៃនេះថា Aubameyang នឹងមិនចូលរួមប្រកួតជាមួយ Leeds United នៅថ្ងៃសៅរ៍ទេ។
យោងតាមកាសែត Daily Telegraph រាយការណ៍ថាខ្សែប្រយុទ្ធវ័យ ៣២ឆ្នាំរូបនេះ មិនត្រូវបានគេរំពឹងថានឹងហ្វឹកហាត់ជាមួយក្រុមដំបូងឡើយ មុនពេលគាត់ចាកចេញសម្រាប់ការប្រកួត Africa Cup of Nations នៅចុងខែនេះ ដែលគាត់នឹងតំណាងឱ្យប្រទេសហ្គាបុងវិញ៕