គាត់​សម្រេចចិត្ត​ចាក​ចេញពី​ក្លឹ​ប Man Utd ហើយ

0

បរទេស​៖ ខ្សែប្រយុទ្ធ​អ៊ុយ​រ៉ា​ហ្គា​យ​នឹង​ជំនួស​កន្លែង Aguero នៅ Camp Nou​។

នេះ​បើ​យោង​តាម​ការ​ចេញផ្សាយ​របស់ Marca នៅ​ថ្ងៃ​ទី​១៨ ខែធ្នូ ឆ្នាំ​២០២១​នេះ​បានអោយ​ដឹង​ថា Edinson Cavani បាន​យល់​ព្រមទៅ​ចូលរួម​ជាមួយ​ក្លឹ​ប Barcelona ហើយ​។

ខ្សែប្រយុទ្ធ​រូប​នេះ​នឹង​ចុះ​កុងត្រា​រយៈពេល​ខ្លី​ជាមួយ​ក្លឹ​បរ​ហូត​ដល់​ចុងរដូវ​កាល សម្រាប់​ជំនួស​កន្លែង Sergio Aguero ដែល​ត្រូវ​បាន​បង្ខំចិត្ត​បញ្ចប់​អាជីព​បាល់ទាត់​ព្រោះ​បញ្ហា​បេះដូង​។

Cavani មិន​បាន​ស្ថិត​នៅ​ក្នុង​ជម្រើស​ដំបូង​ជាប់​នៅ​ទឹកដី Old Trafford នោះ​ទេ ហេតុ​ដូច្នេះ​ក្រុម​បិសាច​ក្រហម​ក៏​យល់ព្រម​អោយ​កីឡាករ​វ័យ ៣៤​ឆ្នាំ​រូប​នេះ​ចាកចេញ ដើម្បី​សម្រួល​ដល់​ការ​ចំណាយ​លើ​ប្រាក់​ពលកម្ម​ផង​ដែរ​៕