បុរស​ជនជាតិ​ចិន​ម្នាក់​ត្រូវ​អ្នក​រត់​កង់​បី​វាយ​បែកក្បាល ហើយ​យក​កាបូប​លុយ​ទៅ​បាត់

0

ភ្នំពេញ​៖ កាលពី​វេលា​ម៉ោង​ប្រមាណ ១១:៣០​នាទី​យប់​ថ្ងៃ​ទី​១៧ ខែធ្នូ ឆ្នាំ​២០២១​នេះ មាន​ករណី​បុរស​ជនជាតិ​ម្នាក់​ត្រូវ​អ្នក​រត់​កង់​បី​ម្នាក់​វាយ​បែកក្បាល​ហើយ​យក​កាបូប​លុយ នៅ​ចំណុច​មុខ​ការដ្ឋាន​សំណង់​មួយ​កន្លែង (​ទល់មុខ​អតីត​ក្រុមហ៊ុនទូរស័ព្ទ qb) ស្ថិតនៅក្នុង​ខណ្ឌចំការមន ផ្លូវ​ព្រះ​មុនី​វង្ស សង្កាត់​ទន្លេបាសាក់ ខណ្ឌចំការមន​។

បើ​តាម​ប្រភព​ពី​កន្លែង​កើតហេតុ​បានអោយ​ដឹង​ថា​បុរស​ជនជាតិ​ចិន​ម្នាក់ បាន​រត់​ឆ្លងផ្លូវ​ស្រែកហៅ​គេ​ឲ្យ​ជួយ ខណៈ​ក្បាល​ត្រូវ​បែក​ហូរ​ឈាម​ជោគ​ខ្លួន។ ជនរងគ្រោះបានជិះ​កង់​បី​ឥណ្ឌា (​ព​ណ៍​ក្រហម​) មិន​ចាំ​ស្លាក​លេខ​ មក​ឈប់​នៅ​ចំណុច​កើតហេតុខាងលើ ហើយក៏​បាន​ប្រតាយប្រតប់គ្នា​ជាមួយ​អ្នក​បើក​កង់​បី​ឥណ្ឌា​នោះ​។ ស្របពេល​អ្នក​បើក​កង់​បីបាន​វាយ​ចំ​ក្បាលបណ្ដាល​បែក និង​យក​កាបូប​លុយ​របស់​ជនជាតិ​ចិន​នោះ ហើយ​ឡើង​បើក​កង់​បី​ជិះចេញ​ទៅ​បាត់​ស្រមោលតែម្តង។

បន្ទាប់​មក​សមត្ថកិច្ច​មូលដ្ឋាន​ចុះ​មក​ដល់​កន្លែង​កើតហេតុ ប៉ុន្តែ​ជនជាតិ​ចិន​រង​គ្រោះ​មិន​ទាន់​បាន​ទៅ​ដាក់​ពាក្យបណ្ដឹង​នោះ​ឡេ​ី​យ ដោយ​បាន​តេ​ហៅ​នារី​ជនជាតិ​ខ្មែរ​ម្នាក់​ដែល​ជា​មិត្ត​ស្រី​ស្នាក់​នៅផ្ទះ​ជួល​នៅ​ក្បែរ​កន្លែង​កើតហេតុ​ចេញ​មក​ជួប​គ្នា​។ ហើយ​ក៏​ហៅ​កង់​បី​ឥណ្ឌា ជិះ​ចេញ​ទៅ​រក​កន្លែង​ព្យាបាល​របួស​៕