បរទេស៖ យោងតាមសារព័ត៌មាន Mundo Deportivo នៅថ្ងៃទី១៨ ខែធ្នូ ឆ្នាំ២០២១នេះ បានឱ្យដឹងថា Barcelona កំពុងពន្លឿនផែនការរបស់ពួកគេក្នុងការចុះហត្ថលេខាលើកីឡាករ Ferran Torres ពីក្រុម Manchester City ក្នុងខែមករា។
ខ្សែប្រយុទ្ធសញ្ជាតិអេស្ប៉ាញរូបនេះបានបង្ហាញពីបំណងចង់ផ្លាស់ទៅលេងនៅ Camp Nou ប៉ុន្តែក្លឹបទាំងពីរត្រូវបានជាប់គាំងក្នុងការចរចាជុំវិញតម្លៃខ្លួន។
ទោះបីជាយ៉ាងណាក៏ដោយការពិភាក្សានៅតែត្រុវបានបន្ត ហើយសង្ឃឹមថាក្លឹបទាំង ២នឹងឈានដល់ចំនុចត្រូវរ៉ូវគ្នាមួយ នៅតម្លៃសមរម្យណាមួយសម្រាប់កិច្ចព្រមព្រៀង៕