ក្នុងយុទ្ធនាការត្រួតពិនិត្យទំនិញគ្រប់ប្រភេទដែលកំពុងចរាចរនៅលើទីផ្សារ សំដៅធានាការពារនូវសុខុមាលភាពជូនប្រជាពលរដ្ឋ និងការពារសិទ្ធជូនអ្នកប្រប្រាស់ នៅថ្ងៃទី១៧ ខែធ្នូ ឆ្នាំ២០២១នេះ មន្ត្រីជំនាញ ក.ប.ប. សាខាខេត្តបាត់ដំបង ខេត្តកណ្ដាល ខេត្តកំពង់ចាម និងខេត្តកំពង់ធំបានរកឃើញទំនិញហួសកាលបរិច្ឆេទប្រើប្រាស់ និងខូចគុណភាពចំនួន ៥៦៨.៥គីឡូក្រាម និងអាល់កុលក្លែងក្លាយ (មេតាណុល)ចំនួន ៩៧៨លីត្រ។ ទំនិញទាំងនោះត្រូវបានមន្ត្រីជំនាញធ្វេីការដកហូត យកមកកម្ទេចចោល ហេីយចំពោះម្ចាស់ទំនិញត្រូវបានពិន័យអន្តរការណ៍ទៅតាមនីតិវិធីផងដែរ៕
ប្រភព៖ អគ្គ.ការពារអ្នកប្រើប្រាស់ កិច្ចការប្រកួតប្រជែង និងបង្ក្រាបការក្លែងបន្លំ CCF