Man Utd កំពុង​រង់ចាំ​សំណើរ ចំពោះ​ក្លឹ​ប​ដែល​ចង់បាន Martial

0

បរទេស​៖ ខ្សែប្រយុទ្ធ​សញ្ជាតិ​បារាំង​ចង់​ចាក​ចេញពី Old Trafford​។

នេះ​បើ​យោង​តាម​ការ​ចេញផ្សាយ​របស់ ESPN នៅ​ថ្ងៃ​ទី​១៧ ខែធ្នូ ឆ្នាំ​២០២១​នេះ បានអោយ​ដឹង​ថា​កីឡាករ Anthony Martial ចង់​ចាក​ចេញពី​ក្លឹ​ប Manchester United ប៉ុន្តែ​ខាង​ក្លឹ​ប​នៅ​មិន​ទាន់​ទទួល​បាន​នៅ​សំណើរ​ណាមួយ​ក្នុង​ការ​ចង់បាន​កីឡាករ​ជម្រើសជាតិ​បារាំង​រូប​នេះ​។

ក្លឹ​ប Juventus នៅ​ក្រប​ខណ្ឌ Serie A ធ្លាប់​មាន​ព័ត៌មាន​ចង់បាន​ខ្សែប្រយុទ្ធ​រូប​នេះ ក្នុង​លក្ខខណ្ឌ​ខ្ចី​ជើង​។ ប៉ុន្តែ​មិន​មាន​សំនួរ​ណាមួយ​ត្រូវ​បាន​សួរ​មក​កាន់​ក្លឹ​ប Manchester United នោះ​ទេ​៕