ចាប់​បាន​ជនសង្ស័យ ៩​នាក់ ពាក់ព័ន្ធ​ករណី​វាយ​ប្លន់​ម៉ូតូ

0

ភ្នំពេញ​៖ នៅ​ថ្ងៃ​ទី​១៦ ខែធ្នូ ឆ្នាំ​២០២១ កម្លាំង​ប៉ុស្តិ៍​នគរបាល​រដ្ឋបាល សំរោង​ក្រោម សហការ​ជាមួយ​កម្លាំង​ជំនាញ នៃ​អធិការដ្ឋាន​នគរបាល ខណ្ឌ​ពោធិ៍​សែន​ជ័យ ធ្វើការ​ឃាត់ខ្លួន​ជនសង្ស័យ​ចំនួន​០៩​នាក់ ពាក់ព័ន្ធ​ករណី​វាយ​ប្លន់​យក​ម៉ូតូ នៅ​ចំណុច​ភូមិ​ត្រពាំង​ធ្នង់ សង្កាត់​សំរោង​ក្រោម ខណ្ឌ​ពោធិ៍​សែន​ជ័យ​។

បច្ចុប្បន្ន​ជនសង្ស័យ កំពុង​ឃាត់ខ្លួន​នៅ​អធិការដ្ឋាន​នគរបាល ខណ្ឌ​ពោធិ៍​សែន​ជ័យ ដើម្បី​កសាង​សំណុំរឿង ចាត់ការ​បន្ត​តាម​នីតិវិធី​៕

ប្រភព៖ ស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ