Umtiti ស្នើរ​សុំ Barcelona រឿង​មួយ​នេះ

0

បរទេស​៖ នេះ​បើ​យោង​តាម​ការ​ចេញផ្សាយ​របស់ Sport នៅ​ថ្ងៃ​ទី​១៦ ខែធ្នូ ឆ្នាំ​២០២១​នេះ បានអោយ​ដឹង​ថា Samuel Umtiti មាន​ព័ត៌មាន​ជា​ច្រើន​ក្នុង​ការ​ចាក​ចេញពី​ក្លឹ​ប Barcelona ទៅ​កាន់ Benfica​។ ប៉ុន្តែ​កីឡាករ​សមាជិក​ពាន World Cup រូប​នេះ​បញ្ជាក់​ថា​គេ​មិន​ព្រម​ចាក​ចេញពី Camp Nou នោះ​ទេ​។

កីឡាករ​សញ្ជាតិ​បារាំង​រូប​នេះ​បញ្ជាក់​ថា​មិន​មានការ​ពិភាក្សា​ជា​ក្លឹ​ប​នៅ​ព័រ​ទុ​យ​ហ្គា​ល​នោះ​ទេ​។ ហើយ​រូបគេ​ក៏​បាន​ប្រាប់​ទៅ Barcelona ថា​ខ្លួន​ចង់​នៅ​បន្ត​ជាមួយ​ក្លឹ​ប និង​ធ្វើការ​ប្រជែង​រក​តំណែង​មួយ​ក្នុង​ទម្រង់​របស់ Xavi៕