អីយ៉ា​ស់​! Martial ហាក់​មាន​ហាំ​ង​ឆេ​ង ខណៈ​មាន​ក្លឹ​ប​នៅ​អ៊ី​តា​លី​ចង់បាន

0

បរទេស​៖ នេះ​បើ​យោង​តាម​ការ​ចេញផ្សាយ​របស់​សារព័ត៌មាន Gazzetta dello Sport នៅ​ថ្ងៃ​ទី​១៦ ខែធ្នូ ឆ្នាំ​២០២១​នេះ បានអោយ​ដឹង​ថា កីឡាករ Anthony Martial បាន​រំអុក​ក្នុង​ការ​ចាក​ចេញពី​ក្លឹ​ប Manchester United ខណៈ​ក្លឹ​ប Juventus កំពុង​ពិចារណា​ក្នុង​ការ​ដាក់​សំណើរ​យក​ខ្សែប្រយុទ្ធ​សញ្ជាតិ​បារាំង​។

គួរ​បញ្ជាក់​ថា​ក្លឹ​ប​សេះបង្កង Juventus កំពុង​ស្វែង​នៅ​ខ្សែប្រយុទ្ធ​ដែល​មាន​ឥទ្ធិពល សម្រាប់​ទម្រង់​របស់​ក្រុម​ខ្លួន ស្រប​ពេល​ជាមួយ​ខ្សែប្រយុទ្ធ​នេះ​រូប​កំពុង​ទំនេរ​ផង​នោះ​៕