បរទេស៖ នេះបើយោងតាមការចេញផ្សយរបស់សារព័ត៌មាន Fichajes នៅថ្ងៃទី១៦ ខែធ្នូ ឆ្នាំ២០២១នេះ បានអោយដឹងថា ក្លឹប Barcelona បានបើកការពិភាក្សាចំពោះក្លឹបណាដែលចង់បានខ្សែបំរើ Frenkie De Jong ហើយ។ ប៉ុន្តែក្លឹបយក្សនៅ Laliga មួយនេះ ចង់បាននៅតម្លៃខ្លួនរហូតដល់ទៅ ៧៧លានផោន។
ក្លឹប Barca ត្រូវប្រមូលថវិកា ដើម្បីដោះស្រាយនៅបញ្ហាដែលមាននៅក្នុងក្លឹប។ ខណៈក្លឹប Bayern Munich និង Liverpool ក៏ចាប់អារម្មណ៍ចំពោះកីឡាករសញ្ជាតិហូឡង់រូបនេះផងដែរ៕